Lionel Messi បានជួបជាមួយអតីតមិត្តរួមក្រុមម្នាក់ អំឡុងការប្រកួតវគ្គជម្រុះតាមពូលនៃក្របខ័ណ្ឌ Champions League របស់ក្រុម Paris Saint-Germain ទល់នឹង RB Leipzig។ Messi បានរត់ទៅអោប ដើម្បីបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅសម្រាប់ Ronaldinho។
ពិតណាស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ ក៏បានលេងឱ្យក្លឹបបារាំងមុនពេលចូលរួមជាមួយបាសេឡូណា ជាកន្លែងដែលគាត់បានជួបជាមួយនឹង Messi និងបានលេងជាមួយគ្នាបានរយៈពេល ៣ ឆ្នាំកន្លះ ហើយអ្នកទាំងពីមានអនុស្សាវរីយ៍ជាច្រើនដែលដក់ជាប់ក្នុងអារម្មណ៍អ្នកគាំទ្របាសេឡូណា។
Ronaldinho បានស្ថិតនៅទីក្រុងប៉ារីស ដើម្បីមើលអតីតក្លឹបរបស់គាត់ក្នុងនាមជាភ្ញៀវកិត្តិយស ប្រកបដោយភាពរីករាយ។ សេចក្តីថ្លែងការណ៍មួយនៅលើគណនី Twitter ផ្លូវការរបស់ PSG នៅដើមសប្តាហ៍នេះបាននិយាយថា អតីតតារាឆ្នើមរបស់យើងគឺ Ronaldinho នឹងចូលរួមទស្សនាការប្រកួតនៅ Parc de Princes ដែលនឹងទទួលភ្ញៀវ RB Leipzig ដោយបានភ្ជាប់មកជាមួយឃ្លាយ៉ាងខ្លីថា «ភ្ញៀវកិត្តិយស និងជាកីឡាករដែលមានទេពកោសល្យបាល់ទាត់អស្ចារ្យ»៕
សូមទស្សនាវីដេអូខាងក្រោម៖