Cristiano Ronaldo រង​ការ​វាយប្រហា​ជា​ថ្មី​ពី Antonio Cassano

0

អតីត​ខ្សែប្រយុទ្ធ​ក្រុម​អធិរាជ​ស Real Madrid លោក Antonio Cassano បាន​ផ្តោត​ជា​ថ្មី​ម្តងទៀត​ទៅ​លើ​កំពូល​តារា​ឆ្នើម​របស់​ក្រុម Manchester United កីឡាករ Cristiano Ronaldo ដោយ​បង្ហាញ​ថា តារា​ឆ្នើម​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ មិនមែន​ជា​កីឡាករ​បាល់ទាត់​ដ៏​អស្ចារ្យ​បំផុត​គ្រប់ពេល​នោះ​ទេ​។

ថ្លែង​ទៅ​កាន់​គេហទំព័រ Tuttomercato លោក Cassano បាន​បញ្ជាក់​ថា Lionel Messi, Diego Maradona, Johan Cruyff, Ronaldo Nazario និង Pele ជា​កីឡាករ​ដែល​មាន​កម្រិត​មួយ​ផ្សេង​ទៀត បើ​ប្រៀបធៀប​ទៅ​នឹង Ronaldo ។

រំលឹក​ឡើង​វិញ​ដែរ​ថា កាលពីដើម​ឆ្នាំ​នេះ Cassano បាន​និយាយ​ពាក្យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយទៀត ដែល​ទាក់ទង​នឹង Ronaldo ហើយ​បាន​និយាយ​ថា​ស្ថានភាព​របស់​ក្រុម Juventus នឹង​កាន់តែ​អាក្រក់​ទៅ​ៗ បន្ទាប់​ពី​គាត់​មក​ដល់​របស់ CR7៕