Ole និយាយ​អំពី​អនាគត​របស់​ខ្លួន​នៅ Old Trafford

0

បរទេស​៖ នេះ​បើ​យោង​តាម​រយៈ​ការ​បង្ហោះ​របស់​អ្នក​សារព័ត៌មាន Fabrizion Romano នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១​នេះ អំពី​លោក Ole Gunner Solskjear ដែល​បាន​និយាយ​អំពី​អនាគត​របស់​ខ្លួន​នៅ Old Trafford​។

ក្នុង​នោះ Ole បាន​បញ្ជាក់​ថា “​ខ្ញុំ​កំពុង​ពិភាក្សា​ជាមួយ​ក្លឹ​ប​គ្រប់ពេលវេលា​ដោយ​បើកចំហ និង​ស្មោះត្រង់​។ វា​ពិតជា​មាន​សម្ពាធ​ខ្លាំង​ណាស់​មក​លើរូប​ខ្ញុំ​។ យើង​មានការ​រីក​ចម្រើន​ជា​ច្រើន​ឆ្នាំកន្លង​មក​​។ ខ្ញុំ​មានគុណ​តម្លៃ​ដរាបណា​ក្លឹ​ប​នៅជឿជាក់​លើរូប​ខ្ញុំ​។ ខ្ញុំក៏​មាននៅ​របៀប​គ្រប់គ្រង​ផ្ទាល់ខ្លួន ហើយ​ខ្ញុំ​ជឿជាក់​លើ​ខ្លួនឯង​”៕