រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ ៦ ដែល​លក់​មិន​ប្រក​តី ធ្វើ​អោយ​ខាតបង់​ប្រយោជន៍​ពលរដ្ឋ

0

ដើម្បី​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ និង​១៩ ខែតុលា ឆ្នាំ​២០២១ នេះ មន្ត្រី​ស៊ើបអង្កេត ក​.​ប​.​ប​. បាន​ចុះ​ត្រួតពិនិត្យ​តាម​បណ្ដា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​ក្នុងស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម និង​ស្រុក​ល្វាឯម ខេត្តកណ្ដាល​បាន​ចំនួន ២០ ស្ថានីយ​/​ដេប៉ូ​។

ជា​លទ្ធផល​បាន​រក​ឃើញ​ភាព​មិន​អនុលោម​ចំនួន ០៦ ដេប៉ូ ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​ការពារ​អ្នក​ប្រើប្រាស់ ធ្វើ​ឱ្យ​ខាតបង់​ផលប្រយោជន៍​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំង​បី​ខាងលើ និង​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍​ទៅ​តាម​ច្បាប់​ដែល​មាន​ចែង​ផង​ដែរ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF