គ្រូបង្វឹក RB Leipzig និយាយ​អ្វីខ្លះ​មុន​ការ​ប្រកួត​ទល់​នឹង PSG?

0

លោក Jesse Marsch គ្រូបង្វឹក​ក្រុម RB Leipzig បាន​ហៅ​កីឡាករ​ជួរ​មុខ​ទាំង ៣ របស់ PSG ថា​ជា «​កំពូល​ខ្សែប្រយុទ្ធ​ល្អ​បំផុត​នៅ​លើ​ពិភពលោក​» នៅ​មុន​ការ​ប្រកួត Champions League របស់​ពួក​គេ​នៅ​ថ្ងៃ​អង្គារ​នេះ​។

គ្រូ​ប​ង្វឹ​ប RB Leipzig បាន​និយាយ​ថា​៖ «​តំបន់​ប្រយុទ្ធ​របស់ PSG កំពុង​តែ​អភិវឌ្ឍន៍​ទៅ​រក​ភាពល្អ​ឥត​ខ្ចោះ​។ យើង​ត្រូវ​ធ្វើការ​ធ្ងន់ ហើយ​ក្រុម​របស់​យើង​ត្រូវ​តែ​ខិតខំ​ការពារ​តារា​ឆ្នើម​របស់ PSG ដោយ​ភាព​ក្លាហាន ហើយ​យើង​មាន​អ្នកចាំទី​ល្អ​ម្នាក់​គឺ Pete Gulácsi។ យើងនឹងតស៊ូដើម្បីទទួលបានពិន្ទុខ្លះ។»​។

ក្រុម PSG កំពុង​ឆ្ពោះទៅ​រក​ភាពល្អ​ប្រសើរ​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Champions League នា​ពេល​បច្ចុប្បន្ន​នេះ ប៉ុន្តែ​កូនក្រុម​របស់​លោក Mauricio Pochettino ធ្វើ​បាន​ត្រឹម​លទ្ធផល​ស្មើ​ជាមួយ​ក្លឹ​ប Club Brugge ដោយ​បញ្ចប់​ក្នុង​លទ្ធផល ១-១ ដែល​ធ្វើ​ឱ្យ​មានការ​រិះគន់​ជា​ច្រើន​។

ក្លឹ​ប​យក្ស​បារាំង PSG សង្ឃឹមថានឹង​ទទួល​បាន​ជ័យ​ជំនះ​ត្រលប់​មក​វិញ​នៅ​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​ពេល​ពួក​គេ​ស្វាគមន៍​ក្រុម RB Leipzig មក​កាន់​កីឡដ្ឋាន Parc des Princes សម្រាប់​ការ​ប្រកួត​នៅ​ពូ​ល A កាលពី​ថ្ងៃ​អង្គារ​៕