ថៃ៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា ប្រទេសថៃ នឹងឈប់ប្រើប្រាស់ វ៉ាក់សាំង Sinovac របស់ចិន នៅពេលដែលស្តុកអស់ នេះជាការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ម្នាក់។
ប្រទេសថៃបានប្រើប្រាស់វ៉ាក់សាំង Sinovac របស់ចិនច្រើនជាង ៣១.៥លានដូស ចាប់តាំងពី ខែកុម្ភៈមក។ វ៉ាក់សាំងទាំងនោះត្រូវបានចាក់ចំពោះ ២ដងសម្រាប់អ្នកធ្វើការជួយមុខ ក្រុមមនុស្សដែលមានហានិភ័យខ្ពស់ក្នុងការឆ្លង និងប្រជាជនក្នុងខេត្តភូកេត។
នៅកំឡុងខេត្តកក្កដា ប្រទេសថៃចាប់ផ្តើមចាក់លាយគ្នារវាងវ៉ាក់សាំង Sinovac និង AstraZeneca។ ថៃគឺជាប្រទេសទី១ ដែលបានចាក់វ៉ាក់លាយគ្នារបស់ចិន និងលោកខាងលិច ដែលនេះជាយុទ្ធសាស្ត្រ ត្រូវបានមន្ត្រីសុខាភិបាលបញ្ជាក់ថាមានប្រសិទ្ធភាព៕
ប្រភព៖ CNA