លោក Antonio Conte គឺជាបេក្ខជនលេចធ្លោដើម្បីមកជំនួសតំណែងលោក Ole Gunnar Solskjaer ប្រសិនបើគាត់ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹកក្រុម Manchester United។
តំណែងជាគ្រូបង្វឹករបស់លោក Solskjaer បាននឹងកំពុងស្ថិតក្រោមការគំរាមកំហែង ខណៈដែលក្រុម Man United បានធ្លាក់ចេញពីចំណាត់ថ្នាក់កំពូលទាំងបួនកាលពីថ្ងៃសៅរ៍ បន្ទាប់ពីពួកគេចាញ់ក្រុម Leicester City ៤-២។
ដែលនោះ គឺជាការប្រកួតបីលើកដោយគ្មានជ័យជម្នះនៅក្នុងក្របខ័ណ្ឌ Premier League ប៉ុន្តែរបាយការណ៍ពី The Athletic បានបញ្ជាក់ថា Man United នឹងនៅតែរក្សារទុកលោក Solskjaer ដដែល។
អតីតអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Conte គឺជាជម្រើសជាក់ស្តែង ក្នុងការស្នងតំណែងលោក Solskjaer។ បច្ចុប្បន្នលោកកំពុងទំនេរពីការងារបន្ទាប់ពីបានចាកចេញពី Inter Milan និងបដិសេធសម្រាប់ក្លឹបមាន់ខ្នាយមាស Tottenham៕