ភ្នំពេញ៖ ក្រុមជម្រើសជាតិ U23 គឺត្រូវបង្ហាញខ្លួននៅក្នុងពានរង្វាន់ AFC U-23 Asian Cup qualification នៅប្រទេសជប៉ុន ដែលមានត្រូវប៉ះជាមួយនឹងក្រុមជប៉ុន និងហុងកុង។ ក្នុងនោះ Ryu Hirose ដែលជាគ្រូបង្គោល ក្រុមជម្រើសជាតិ U23 កម្ពុជាបានផ្តលនៅបទសម្ភាសជាមួយនឹងគេហទំព័រសមាគមន៍បាល់ទាត់ជប៉ុនថា៖
“ខ្ញុំចង់ប្រកួតក្នុងព្រឹត្តិការណ៍នេះ ក្នុងនាមជាគូប្រជែង។ គោលបំណងសំខាន់គឺពង្រឹងសមត្ថភាពសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ដែលនឹងប្រព្រឹត្តឡើងនៅប្រទេសកម្ពុជា នាឆ្នាំ២០២៣ ។ ខ្ញុំកំពុងដឹកនាំកីឡាករក្មេងៗ ដូច្នេះខ្ញុំចង់ឲ្យពួកគេ ទទួលបាននូវបទពិសោធន៍លើឆាកអន្តរជាតិ”៕