ក្រោយ​រកបាន hat-trick ឲ្យ​ព័រ​ទុ​យ​ហ្គា​ល Ronaldo នៅ​ធ្វើ​រឿង​នេះ​ជាមួយ​ស្នេហា​ទៀត

0

Cristiano Ronaldo បាន​ធ្វើ​ឱ្យ​មិត្ត​ស្រី​របស់​គាត់ Georgina Rodriguez ភ្ញាក់ផ្អើល​ជាមួយនឹង​កាដូ​ដ៏​មាន​តម្លៃ ដែល​ធ្វើ​ឱ្យ​នាង​និយាយ​មិន​ចេញ​។

កីឡាករ​អន្តរជាតិ​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ នៅ​ពីក្រោយ​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​បាន ៣ គ្រាប់​ទៀត​សម្រាប់​ប្រទេស​របស់​ខ្លួន​ទល់​នឹង​លុ​ច​សំបួ ក្នុង​កំឡុង​ពេល​ប្រកួត​អន្ដរជាតិ បាន​បង្ហាញ​ពី​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម ដោយ​បាន​ផ្តល់​កាដូ​ឱ្យ Georgina នូវ​ប្រអប់​គ្រឿងអលង្ការ​ដែល​មាន​តម្លៃ​ជាង ១២ ម៉ឺន​អឺ​រ៉ូ​។

រ៉ូ​ណា​ល់​ដូ​បាន​ផ្តល់​អំណោយ​ដល់ Georgina នូវ​ទូ​ដាក់​គ្រឿងអលង្ការ​ម៉ាក Louis Vuitton Malle Vendome ដែល​មាន​ប្រវែង ១,៣៨ ម៉ែត្រ​ដែល​ក្នុង​នោះ​រួម​មាន​កញ្ចក់ និង​ថត​ចំនួន ៨ ។ នាង​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម Instagram ជាមួយ​រូបភាព​នៃ​ប្រអប់​គ្រឿងអលង្ការ​របស់​នាង ដែល​មានការ​រចនា​យ៉ាង​ប្រណិត​ថា «​ខ្ញុំ​និយាយ​មិន​ចេញ​ទេ Cristiano»៕