លោកយាយ អាយុ ៩៣​ឆ្នាំ ទទួល​បានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩ ដល់​ផ្ទះ

0

កំពង់ឆ្នាំង​៖ នៅ​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២១​នេះ ក្រុម​គ្រូពេទ្យ​បាន​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ ជូន​លោកយាយ សៅ ហោ​ន អាយុ​៩៣​ឆ្នាំ​។

ការ​ចុះ​ចាក់​វ៉ាក់សាំង​នេះ​បន្ទាប់​ពី​លោកយាយ​បាន​ចង់​ចាក់​វ៉ាក់សាំង និង​បាន​ស្នើ​សុំ​អោយ​ក្រុម​គ្រូពេទ្យ ទៅ​ចាក់​អោយ​ដល់​ផ្ទះ​របស់​គាត់​ដោយសារ​តែ​លោកយាយ​មាន​ភាព​ចាស់ជរា​និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។ ដោយ​ឃើញ​ដូច្នេះ​លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បាន​ស្នើ​សុំ​ទៅ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ចាត់ចែង​ចាក់​វ៉ាក់សាំង​ជូន​លោកយាយ​នៅ​ថ្ងៃនេះ​ហើយ​។

គួរ​បញ្ជាក់​ថា​លោកយាយ សៅ ហោ​ន មាន​អាយុ ៩៣​ឆ្នាំ រស់នៅ​ភូមិ​ថ្លុក​ជ្រៅ ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បាន​សម្ដែង​នូវ​អារម្មណ៍​របស់​គាត់​ថា “​គាត់​ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ដែរ ប៉ុន្តែ​មិនដឹង​ថា មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យ​បាន ដោយសារ​តែ​គាត់​មាន​វ័យចាស់​ជរា លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។ ហើយ​លោកយាយ​បន្ថែម​ទៀង​ថា​មាន​គ្រូពេទ្យ មក​ចាក់​វ៉ា​ក់​ជូន​គាត់ ដល់​ផ្ទះ លោក​យល់ព្រម​អោយ​ចាក់​ភ្លាម មិន​រុញ​រា​ឡើយ​ព្រោះ​អាច​ការពារ ពី​ជំងឺ​ដ៏​សាហាវ​១​នេះ​៕