កីឡា​រក U-23 កម្ពុជា​ម្នាក់ សម្រេចចិត្ត​ដកខ្លួន​ចេញពី​ការ​ប្រកួត AFC U23 ASIAN CUP

0

ក្រុម​គោព្រៃ U-23 របស់​កម្ពុជា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន កាលពី​ថ្ងៃ​សុក្រ ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួត​ពានរង្វាន់ AFC U23 ASIAN CUP ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស អ៊ូ​ស​បេ​គី​ស្ថាន​។

ក្នុង​ដំណើរ​ចេញ​ទៅ​ប្រកួត​នេះ កីឡាករ​សរុប​មាន​ចំនួន ២៣​នាក់ ដែល​មាន​អាយុ​ក្រោម ២៣​ឆ្នាំ ប៉ុន្តែ​មក​ទល់​នឹង​ពេល​នេះ ក្រុម U-23 របស់​កម្ពុជា​នៅ​សល់​គ្នា​ត្រឹមតែ ២២​នាក់​ប៉ុ​ន្នោះ ដោយសារ​តែ​កីឡាករ គី​រី​ណា របស់​ក្លឹ​ប​ខេត្តព្រៃវែង បាន​សម្រេចចិត្ត​ដកខ្លួន​ចេញពី​បញ្ជី​ឈ្មោះ​កីឡាករ​ក្រុម​ជម្រើសជាតិ ដោយ​មូលហេតុ​រូបគេ​ជាប់​ពាក់ព័ន្ធ​នឹង​សមាជិក​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​ដែល​វិជ្ជមាន​កូ​វី​ដ​-១៩ នៅ​ប្រទេស​បា​រ៉ែ​ន​។

បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​ក្នុង​ករណី ក្រុម U-23 កម្ពុជា​ រក​ឃើញ​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ នោះ​ក្រុម​ទាំងមូល​នឹង​ត្រូវ​ដក​ចេញពី​ការ​ប្រកួត​តែ​ម្តង ដែល​នេះ​ជា​មូលហេតុ គី​រី​ណា សម្រេចចិត្ត​ដកខ្លួន​ចេញពី​ការ​ប្រកួត​៕