ក្រុមបិសាចក្រហម Manchester United បានឈ្នះបណ្តឹងឧទ្ធរណ៍របស់ពួកគេ ចំពោះការហាមឃាត់ការប្រកួតក្របខ័ណ្ឌ Champions League ពីរប្រកួតរបស់ Aaron Wan-Bissaka។
បច្ចុប្បន្ន ខ្សែការពារស្តាំវ័យ ២៣ ឆ្នាំរូបនេះ នឹងត្រូវបង្ហាញខ្លួនឱ្យបិសាចក្រហម នៅពេលដែលពួកគេជួបជាមួយ Atalanta នៅ Old Trafford សម្រាប់ថ្ងៃពុធ។
គួររំលឹកថា Wan-Bissaka ត្រូវបានពិន័យកាតក្រហម ដែលមានន័យថាកីឡាកររូបនេះនឹងត្រូវអវត្តមានសម្រាប់ប្រកួតបន្ទាប់ចំនួន ១-២ប្រកួត បន្ទាប់ពីការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ Man United ក្រោមថ្វីជើង Young Boys កាលពីខែកញ្ញា៕