Real Madrid នឹង​អវត្តមាន​ខ្សែការពារ​ប្រេ​ស៊ី​ល​មួយ​រូប ជា​ច្រើន​ប្រកួត

0
MADRID, SPAIN - JULY 10: Eder Militao presented as new player of Real Madrid CF at Estadio Santiago Bernabeu on July 10, 2019 in Madrid, Spain. (Photo by Quality Sport Images/Getty Images)

កីឡាករ Eder Militao របស់ Real Madrid បាន​រង​របួស​សាច់ដុំ ក្រោយ​ត្រលប់​មក​ពី​បំពេញ​កាតព្វកិច្ច​អន្តរជាតិ​ជាមួយ​ប្រទេស​ប្រេ​ស៊ី​ល​វិញ​។

ខ្សែការពារ​ប្រេ​ស៊ី​លវ័យ ២៣​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ប្តូរ​ចេញ​ភ្លាម​ៗ​ក្នុង​ការ​ប្រកួត​ស្មើ ០-០ រវាង Selecao ជាមួយ Colombia ដោយ​បញ្ហា​សាច់ដុំ​នៅ​ជើង​ស្តាំ​របស់​គាត់ ហើយ​ឥឡូវនេះ​រូបគេ​ប្រហែលជា​អាច​ខកខាន​សម្រាប់​ជំនួប Champions League ជាមួយ Shakhtar Donetsk និង​ជា​ការ​ប្រកួត Clasico ទល់​នឹង Barcelona ផង​ដែរ​។

អវត្តមាន​របស់ Militao នឹង​ត្រូវធ្វើ​ឲ្យ​ក្រុម Los Blancos ជា​ពិសេស​លោក Ancelotti ត្រូវ​បង្ខំចិត្ត​ប្រើ Alaba នៅ​តំបន់​ការពារ​ឆ្វេង​ខណៈ​ដែល Ferland Mendy ក៏​អវត្តមាន​ផង​ដែរ​៕