Man City ត្រៀ​មផ្តល់​រង្វាន់​ពិសេស​ដល់ Phil Foden

0

កីឡាករ Phil Foden ត្រៀម​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី ជាមួយ​ក្រុម Manchester City ក្នុង​តម្លៃ​ជិត ៥០ លាន​ផោន​។

កិច្ចចរចា​កំពុង​បន្ត​រវាង​អ្នកតំណាង​របស់ City និង Foden ដោយ​ភាគី​ទាំង​ពីរ​បាន​និយាយ​ថា​ជិត​ដល់​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល ៦ ឆ្នាំ​ដែល​មាន​តម្លៃ ១៥០.០០០ ផោន​ក្នុង​មួ​យស​ប្តា​ហ៍​។

Man City បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​រង្វាន់​ដល់ Foden ក្នុង​នាម​ជា​កីឡាករ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​របស់​ពួក​គេ​ជាមួយនឹង​ការ​បន្ត​កិច្ចសន្យា​ថ្មី​។

ការ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់ Foden ត្រូវ​បាន​ពន្យារពេល​ដោយសារ​របួស​ប្រអប់ជើង ដែល​ធ្វើ​ឱ្យ​រូបគេ​មិន​អាច​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​អង់គ្លេស​វគ្គ​ផ្តាច់ព្រ័ត្រ Euro 2020 ទល់​នឹង​អ៊ី​តា​លី​នៅ​កីឡដ្ឋាន Wembley៕