Cristiano Ronaldo តារាឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United បានចំណាយប្រាក់ចំនួន ៨.៥ លានផោនក្នុងការទិញរថយន្តថ្មីម៉ាក Bugatti Centodieci ជាប្រភេទ Limited Edition។
ជាការពិតណាស់ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់វ័យ ៣៦ ឆ្នាំរូបនេះត្រូវបានគេជឿជាក់ថាជាអ្នកគាំទ្ររថយន្តទំនើប SuperCar និងសម្ភារៈនិយម។
យោងតាមគេហទំព័រ The Supercar Blog តាមរយៈហាង Bild របស់អាឡឺម៉ង់បានអោយដឹងថា Ronaldo ទើបតែបានបញ្ជាទិញរថយន្តម៉ាក Bugatti ដ៏អស្ចារ្យ។
គួរជម្រាបថា រថយន្តនេះមានចំនួន ១០ គ្រឿងប៉ុណ្ណោះ ដែលត្រូវបានផលិតដែលធ្វើឱ្យវាក្លាយជារថយន្តដ៏ល្អបំផុតរបស់ពិភពលោក ភាគច្រើនធ្វើដោយដៃ និងត្រូវបានផលិតនៅក្នុងរោងចក្រ Mugheim របស់ Bugatti នៅប្រទេសបារាំង ដែលមានម៉ាស៊ីន W16 ចំណុះ ៨ លីត្រដែលជាម៉ូឌែលពិសេសមានកម្លាំង ១៦០០ សេះ៕