Man Utd អស់​ខ្សែការពារ​កណ្ដាល

0

បន្ទាប់​ពី Raphael Varane ត្រូវ​ចាក​ចេញពី​កា​ប្រកួត Nations League វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​អេ​ស្ប៉ា​ញ​ដោយសារ​បញ្ហា​របួស វា​បាន​បន្ត​បង្កើត​ជា​បញ្ហា​សម្រាប់​ក្លឹ​ប Manchester United ហើយ​ឥឡូវនេះ​ក្លឹ​ប​នឹង​គ្មាន​ខ្សែការពារ​កណ្តាល​ពីរ​នាក់​របស់​ពួក​គេ​។

របួស​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ ធ្វើ​ឲ្យ​បិសាច​ក្រហម​ប្រឈម​នឹង​បញ្ហា​តំបន់​ការពារ​ធ្ងន់ធ្ងរ ដែល​វា​មើលទៅ​ដូច​ជា​ក្រុម​នេះ​នឹង​មិន​មាន​វត្តមាន Varane និង Harry Maguire សម្រាប់​ការ​ប្រកួត​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ទេ​។

បញ្ជាក់​ផង​ដែរ​ថា Varane បាន​ចូលរួម​ជាមួយ Manchester United ពី Real Madrid ក្នុង​តម្លៃ​ប្រហែល ៥០ លាន​អឺ​រ៉ូ ហើយ​កីឡាករ​រូប​នេះ​ត្រូវ​បាន​ជំនួស​ដោយ Dayot Upamecano ខណៈ​ដែល​បារាំង​បាន​យកឈ្នះ​លើ​អេ​ស្ប៉ា​ញ​យ៉ាង​តឹងតែង ដើម្បី​លើក​ពាន Nations League ឆ្នាំ ២០២១៕