សម្រាប់​ជម្រើសជាតិ​កម្ពុជា​! ស៊ុត​ចូល​មួយ​គ្រាប់​គឺ​បាន ៥០០០​ដុល្លារ​ពី​លោកស្រី ទ្រី ដា​ណា

0

ភ្នំពេញ​៖ ដូច​យើង​បានដឹង​ហើយ​កាលពី​ប្រកួត​មុន​រវាង​ក្រុម​ជ្រើស​ជាតិ​កម្ពុជា ជាមួយនឹង​ក្រុម​ជម្រើសជាតិ​កោះ​ហ្គាំ ដោយ​យកឈ្នះ​ក្នុង​លទ្ធផល ១​ទល់​នឹង​០​។ ក្នុង​នោះ​លោកស្រី ទ្រី ដា​ណា បាន​ប្រកាស​ជូន​ទឹកប្រាក់​ដល់​ក្រុម​ជម្រើសជាតិ ១​ម៉ឺន​ដុល្លារ ហើយ​បើ​រាល់​ការ​រកបាន​មួយ​គ្រាប់ នឹង​ថែម​អោយ ៥​ពាន់​ដុល្លារ​ទៀត​។

ហើយ​លើក​នេះ​ក៏​មិន​ខុស​ពី​លើក​មុន​ដែរ លោកស្រី ទ្រី ដា​ណា បាន​បង្ហោះ​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ដោយ​បាន​សរសេរ​ថា “​ផ្ដល់​កម្លាំងចិត្ត​កីឡាករ​បាល់ទាត់​កម្ពុជា​យើង​???? ??​ដល់​ពេល​ទៀត​ហើយ​យប់​នេះ តែ​អត់​ទាន់​ដឹង​ថា​ម៉ោង​ម៉ា​ន​? មិន​ខុស​ប្រកួត​មុន​ទេ បើ​ស៊ុត​ចូល​គេ​មួយ​គ្រាប់​ជូន 5000$ លើកទឹកចិត្ត​ដល់​ក្រុម ប៉ុន្មាន​គ្រាប់​ក៏​បាន កាន់តែ​ច្រើន​កាន់តែ​សប្បាយ​មើល (​នាង​ខ្ញុំ​សូម​ជូន​ដល់​ក្រុម​ទាំងមូល ដូច​លើក​មុន​ដែរ​)​ព្រោះ​សហការ​គ្នា​បាន​ល្អ ទើប​ស៊ុត​ចូល​គេ ❤️❤️❤️ គាំទ្រ​ទាំងអស់​គ្នា ដើម្បី​ឱ្យ​កីឡា​បាល់​បាល់ទាត់​ខ្មែរ​យើង​រីក​ចម្រើន “៕