ទំនាក់ទំនងរវាង Cristiano Ronaldo និង Peter Lim គឺលើសពីមិត្តភក្តិធម្មតា ព្រោះពួកគេក៏ជាដៃគូជំនួញដ៏ជិតស្និទ្ធផងដែរ ហើយអ្នកទាំងពីរបានប្រកាសពីការបណ្តាក់ទុនអាជីវកម្មថ្មីមួយដែលមានឈ្មោះថា ZujuGP។
កាលពីប៉ុន្មានឆ្នាំមុនក្រុមហ៊ុន Mint Media របស់ Lim បានក្លាយជាម្ចាស់កម្មសិទ្ធ និងជាអ្នកគ្រប់គ្រងសិទ្ធិរូបភាពទាំងអស់របស់ Ronaldo ក្រៅពីអ្វីដែលបានបង្កើតឡើងដោយក្លឹបដែលគាត់កំពុងលេង។
Ronaldo បានប្រកាសកាលពីថ្ងៃច័ន្ទថា អាជីវកម្មថ្មីរបស់គាត់ជាមួយ Lim ដែលមានឈ្មោះថា ZujuGP គឺសម្រាប់បម្រើផលប្រយោជន៍ឲ្យក្រុមបិសាចក្រហម ទាំងផ្នែកបច្ចេកទេស និងទំនាក់ទំនង៕