ភ្នំពេញ៖ បន្ទាប់ពីផ្ទុះការរិះគន់បទ “Are You Ok?” របស់ផលិតកម្មហ្គាឡាក់ស៊ី រហូតដល់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាអោយកូនចៅរបស់ខ្លួនធ្វើការលុបនៅបទនេះចេញពីបណ្តាញសង្គមនានា។ ក្នុងនោះលោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធនៅផលិតកម្មខាងលើ ក៏បានបង្ហាញអារម្មណ៍សោកសៅ ខណៈបទចម្រៀងដែលចំណាយលុយអស់ប្រមាណជាង ៥ម៉ឺនដុល្លារ ត្រូវបានលុប។ ចំពោះតារាចម្រៀងម្ចាស់បទនេះ គឺកញ្ញា តន់ ចន្ទសីម៉ា ក៏បង្ហាញអារម្មណ៏តូចចិត្តផងដែរ ដោយបញ្ជាក់ បរិបទពិភពលោកមិននៅរងចាំយើងទៀតទេ។
ស្រាប់តែមុននេះបន្តិចឯកឧត្តម ហ៊ុន ជា បានបង្ហោះនៅលើបណ្តាញសង្គម ដោយធ្វើការនិយាយដាក់លត់មួយរយៗតែម្តង ដោយក្នុងនោះសរសេរថា៖ ចេញមកឆ្កួតឡប់អីទៀតហើយរត់ជាន់ជើងគ្នាឡូវហើយអញ តោះទៅ ៩១១ ហ្មងទៅពួកមីដែង សំដែងគ្នានការអប់រំសោះមានខួរអត់នាងៗ នឹងអានាក់និពន្ធនឹងរាបចំកម្មវិធីសំដែង ហ្នឹង???????? ថតនៅណាវើយ ?៕