Neymar ប្រកាស​ថា ខ្លួន​នឹង​ចូល​និវត្តន៍​បន្ទាប់​ពី​ការ​ប្រកួត​…!

0

កំពូល​តារាបាល់ទាត់​ប្រេ​ស៊ី​ល Neymar បាន​បង្ហើប​ថា ពេលវេលា​កំណត់​ក្នុង​អាជីព​អន្តរជាតិ​របស់​ខ្លួន​នឹង​បញ្ចប់ បន្ទាប់​ពី​ការ​ប្រកួត World Cup ឆ្នាំ​ក្រោយ​នេះ​។

ខ្សែប្រយុទ្ធ​របស់​ក្រុម Paris Saint-Germain បាន​បង្ហាញខ្លួន​ចំនួន ១១៣ លើក​សម្រាប់​ក្រុម Selecao ដោយ​បាន​បង្ហាញខ្លួន​ជា​លើក​ដំបូង​ក្នុង​នាម​ជា​កីឡាករ​វ័យ ១៨ ឆ្នាំ​កាលពី​ឆ្នាំ ២០១០ ។

Neymar បន្ត​រក​គ្រាប់​បាល់​បាន ៦៩ គ្រាប់​សម្រាប់​ក្រុម​ជម្រើសជាតិ ដោយ​ជួយ​ក្រុម​ឱ្យ​ឈ្នះ​ពានរង្វាន់ Confederations Cup ក្នុង​ឆ្នាំ ២០១៣ និង Olympic Gold នៅ​ឆ្នាំ ២០១៦ ។

ទោះ​យ៉ាងណា​ឥឡូវនេះ Neymar មាន​អាយុ ២៩ ឆ្នាំ​ហើយ ខណៈ​ដែល​គេ​បាន​បង្ហើប​ថា នឹង​ចូល​និវត្តន៍​បន្ទាប់​ពី​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​នៅ​រដូវក្តៅ​ខាង​មុខ​នេះ​នៅ​ប្រទេស​កា​តា​៕