យោងតាមការចុះផ្សាយរបស់ MARCA និង Sport របស់អេស្ប៉ាញបានឲ្យដឹងថាក្លឹប Newcastle United បានសម្លឹងឃើញកីឡាករ ២រូបបន្ថែមទៀត ដែលអ្នកទាំង២ បច្ចុប្បន្នជាកីឡាកររបស់ Barcelona រួមមាន Ousmane Dembele និង Philippe Coutinho។
គេហទំព័រ Sport បានចុះផ្សាយថា អ្នកតំណាងរបស់ Coutinho បានជួបពិភាក្សាជាមួយម្ចាស់ក្លិប Newcastle United មុនពេលពួកគេទិញក្លិបនេះ។ ប្រសិនបើក្លឹបនៅភាគឦសានប្រទេសអង់គ្លេសយល់ព្រមលើតម្លៃ ៥០លានផោន នោះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះនឹងផ្លាស់ត្រលប់ទីកាន់ក្របខ័ណ្ឌ Premier League វិញ។
សម្រាប់ Dembele គឺជាកីឡាកររបស់ Barcelona ម្នាក់ទៀត ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅ Newcastle United ។ ខ្សែបម្រើស្លាបវ័យ ២៤ឆ្នាំរូបនេះ បានឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់គេនៅក្លឹប Barcelona ហើយ។ នេះមានន័យថាទីផ្សារដោះដូរកីឡាករនៅខែមករា អាចជាឱកាសចុងក្រោយសម្រាប់ក្រុមយក្សកាតាឡាន ដើម្បីទទួលបានថ្លៃផ្ទេរសម្រាប់តារាដែលរ៉ាំរ៉ៃដោយរបួសរូបនេះ៕