អគ្គីភ័យមួយបានឆាបឆេះ ដោយមិនដឹងមូលហេតុ នៅឯកីឡដ្ឋានដែលប្រទេសអង់គ្លេសនឹងត្រូវជួបក្រុមជម្រើសជាតិអង់ដូរ៉ា ក្នុងការប្រកួតជម្រុះ World Cup ថ្ងៃសៅរ៍នេះ។
បច្ចុប្បន្ននេះ នៅមិនមានការបញ្ជាក់ថា ការប្រកួតនឹងមិនដំណើរការឬយ៉ាងណាឡើយ ដោយមានប៉ូលីស និងក្រុមពន្លត់អគ្គីភ័យ នៅកន្លែងកើតហេតុដើម្បីជួយពន្លត់ភ្លើង និងបើកការស៊ើបអង្កេត។
សូមជម្រាបថា ពហុកីឡាដ្ឋានស្មៅសិប្បនិម្មិត មានសមត្ថភាពផ្ទុកមនុស្សបានប្រហែល ៣.៣០០ នាក់និងជាផ្ទះរបស់ Andorra បានកសាងឡើងតាំងពីឆ្នាំ ២០១៦។
យោងតាម The Mirror បានផ្សាយថា ទោះបីភ្លើងបានឆបឆេះនៅឯពហុកីឡាដ្ឋាន ប៉ុន្តែវាមិនប៉ះពាល់ដល់ផ្ទៃទីលានសម្រាប់លេងនោះទេ ហើយប្រាកដណាស់ការប្រកួតនិងនៅតែអាចបន្តបាន។
គួររំលឹកថា អង់គ្លេសនឹងក្លាយជាក្រុមដែលមានប្រៀបខ្លាំង ក្នុងការយកឈ្នះក្រុមតូចក្នុងការប្រកួតវគ្គជម្រុះក្នុងពូល I ហើយបានយកឈ្នះអង់ដូរ៉ា ៤-០ ក្នុងវគ្គជម្រុះនៅឯកីឡដ្ឋាន Wembley កាលពីខែមុន៕