ភ្នំពេញ៖ ដូចយើងបានដឹងរួចមកហើយថាកាតចាក់វ៉ាក់សាំងកូវីដ១៩ គឺមានសារៈសំខាន់ខ្លាំងណាស់នៅក្នុងសម័យការផ្ទុះជំងឺមួយនេះ។ ខណៈពេលថ្មីៗនេះ ខាងរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសអំពីការបង្ហាញកាតចាក់វ៉ាក់សាំងកូវីដ១៩ រាល់ពេលចេញចូលនៅទីតាំងណាមួយ។
ដោយសារតែកាតនេះមានសារៈសំខាន់យ៉ាងនេះហើយ ចុះប្រសិនក្នុងករណីបាត់កាត់ តើយើងគួរធ្វើយ៉ាងណា? ក្នុងករណីបាត់កាតនេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថ្លែងថា ប្រសិនបើបាត់កាត អ្នកអាចទាក់ទងទៅកាន់ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ឬមន្ត្រីចាក់វ៉ាក់សាំងតាមរយៈលេខទូរសព្ទ ០៧៧ ៨២៤ ៨២៤ ឬ ០១២ ៩៦០ ៧២៧ ឬ ០១២ ៨៣៦ ៨៦៨ ដើម្បីឱ្យក្រុមការងារពិនិត្យមើលឱ្យបានច្បាស់លាស់នូវនីតិវិធី រកមូលហេតុដែលបាត់៕