ក្រុមហង្សក្រហម Liverpool បានប្រឈមមុខនឹងផលប៉ះពាល់ធ្ងន់ធ្ងរចំពោះបញ្ហារកាលពីខែកញ្ញា សម្រាប់រដូវកាលមុន ជាមួយកីឡាករអាមេរិកខាងត្បូងដែលធ្វើដំណើរទៅកាន់ប្រទេសដែលមានឈ្មោះក្នុងបញ្ជីក្រហម។ ការឈប់សម្រាកអន្តរជាតិថ្មីនេះ ត្រូវបានគេរំពឹងថានឹងបង្កការលំបាកបន្ថែមទៀត សម្រាប់ក្លឹបនៅក្របខ័ណ្ឌ Premier League ។
ក្លិបមួយចំនួនបានបដិសេធ មិនអនុញ្ញាតឱ្យកីឡាកររបស់ពួកគេ លេងឱ្យប្រទេសដូចជាប្រេស៊ីល កាលពីខែមុន។ កីឡាករនឹងត្រូវចាកចេញទៅបំពេញកាតព្វកិច្ចអន្តរជាតិនៅពេលនេះ បន្ទាប់ពីឈានដល់កិច្ចព្រមព្រៀង ដើម្បីអនុញ្ញាតឱ្យពួកគេលេងនៅពេលពួកគេត្រលប់មកវិញ។ ប៉ុន្តែ Alisson Becker និង Fabinho នៅតែត្រៀមខ្លួនខកខានដំណើររបស់ Liverpool ទៅកាន់ទឹកដី Watford បន្ទាប់ពីក្លឹបបដិសេធមិនព្រមទទួលយកសំណើកែសម្រួលពេលវេលាប្រកួត។
បញ្ជាក់ផងដែរថា ប្រេស៊ីលនឹងជួបប្រកួតជាមួយអ៊ុយរូហ្គាយ នៅថ្ងៃសុក្រទី ១៥ ខែតុលា ជាមួយគ្នានេះដែរ ហង្សក្រហមនឹងទៅជួប Watford នៅថ្ងៃទី១៦ ខែតុលានេះ។ ដោយសារពេលវេលាខ្លីពេក សម្រាប់ការធ្វើដំណើរត្រលប់មកវិញ ទើបអ្នកទាំងពីរទំនងជាមិនមានវត្តមាននៅក្នុងការប្រកួតជាមួយ Watford ឡើយ៕