Update៖ ដឹង​មូលហេតុ ដែល​ធ្វើ​អោយ​រថយន្ត​ធ្លាក់​នៅ​ជិត​ពេជ្រនិល​ហើយ​!

0

កំពង់ស្ពឺ៖ ក្រោយក្រុមការងារ​ប្រតិកម្ម​រហ័ស បាន​ផ្សព្វផ្សាយ​ព័ត៌មាន​កាលពី​ម្សិលមិញ​តាម​រយៈ​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធ​ករណី​ស្វែងរក ម្ចាស់​រថយន្ត NISSAN FRONTIER មួយ​គ្រឿង ដែល​អ្នក​បេ​ី​កបរ​បាត់​ខ្លួន​បន្ទាប់​ពីរ​រថយន្ដ​ជួប ឧប្បត្តិហេតុ​ធ្លាក់​ផ្លូវ​នៅ​ចំណុច​ចំណោទ​យាយ​ម៉ៅ​ពេជ្រនិល គីឡូម៉ែត្រ​លេខ ១០៣-១០៤ ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល (​អតីត​ឃុំ​ត្រែង​ត្រ​យឹ​ង​) ស្រុក​ភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

នា​រសៀល​ថៃ្ង​សុក្រ ទី​០៨ ខែតុលា ឆ្នាំ​២០២១ នេះ​ក្រុម​គ្រួសារ និង​ភរិយា​ម្ចាស់​រថយន្ត NISSAN FRONTIER ខាង​លេ​ី​បាន​មក​ពិនិត្យ​រថយន្ដ​បាន​ប្រាប់​ថា រថយន្ត​NISSAN FRONTIER នេះ​ពិតជា​រថយន្ដ​របស់​ប្ដី​គាត់ ស្ដ្រី​ដែល​អះអាង​ថា​ជា​ប្រពន្ធ​មានឈ្មោះ សូ សុ​ភាន់ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បាន​បញ្ជាក់​ថា​ប្ដី​ឈ្មោះ យូ សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ អាសយដ្ឋាន​ជាមួយ​គ្នា​(​អ្នក​បេ​ី​កបរ​)​។

តាម​រយៈ​ឯកសារ​មួយ​ចំនួន​បញ្ជាក់​ថា រថយន្ដ​ខាង​លេ​ី​គឺ​ពិ​ជា​របស់​ឈ្មោះ យូ សំ​អឿ​ន និង​ឈ្មោះ សូ សុ​ភាន់ ពិតប្រាកដ​មែន តាម​ការ​ឱ្យ​ដឹង​ពី​ឈ្មោះ សូ មួន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ត្រូវជា​បងថ្លៃ បាន​ប្រាប់ ថា មូលហេតុ​ប្អូនថ្លៃ​បេ​ី​ក​រថយន្ដ​មក​ដល់​កន្លែង​កេ​ី​ត​ហេតុ​គឺ​បណ្ដាល​មក​ពី​ទំនាស់​ពាក្យ​សំដី​ជាមួយ​ប្រពន្ធ «​រឿង​ចង់​ធ្វេ​ី​ដំណើរ​ទៅ​ដេ​ី​រលេ​ង​»​។ បច្ចុប្បន្ន​រថយន្ត NISSAN FRONTIER ខាង​លេ​ី បាន​បន្ដ​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរ​ស្រុក​ភ្នំស្រួច ដោយ​ភាគី​ប្រពន្ធ រង់ចាំ​ប្ដី​របស់​គាត់​បាត់​ខឹង​និង​នាំ​គ្នា​មក​យក​រថយន្ត​វិញ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ