ពាក្យចចាមអារាមនៃការណាត់ជួបគ្នារវាងតារា K-Pop របស់ក្រុម BLACKPINK កញ្ញា Jisoo និងតារាបាល់ទាត់ឆ្នើមរបស់ក្រុម Tottenham Hotspur កីឡាករ Son Heung Min កំពុងតែកក្រើកក្នុងបណ្តាញអ៊ីនធើណិត។
កាលពីដើមខែកញ្ញាឆ្នាំ ២០១៩ កញ្ញា Jisoo របស់ក្រុម BLACKPINK ត្រូវបានគេប្រទះឃើញទៅចូលរួមទស្សនាការប្រកួតក្នុងក្របខ័ណ្ឌ Premier League នៅឯកីឡដ្ឋាន Tottenham Hotspur ក្នុងទីក្រុងឡុងដ៍។ តារាស្រីរូបនេះបានចែករំលែករូបថតពីរបីសន្លឹកពីការប្រកួតនៅក្នុងបណ្តាញ Instagram របស់នាង ដោយលើកទឹកចិត្តក្រុមដែលជាផ្ទះ របស់ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូង Son Heung Min។
២ ឆ្នាំក្រោយមកពាក្យចចាមអារាមការណាត់ជួបរវាង Jisoo និង Son Heung Min បានផ្ទុះឡើង ដោយផ្អែកលើការសង្កេតរបស់អ្នកគាំទ្រមួយចំនួន ដែលធ្វើឱ្យមានការភ្ញាក់ផ្អើល។ យោងតាមរបាយការណ៍ Son Heung Min បានមកដល់ប្រទេសកូរ៉េនៅអាកាសយានដ្ឋានអន្តរជាតិ Incheon នៅថ្ងៃទី ៥ ខែតុលា ដើម្បីចូលរួមការប្រកួតជម្រុះពានរង្វាន់ FIFA World Cup ឆ្នាំ ២០២២ រវាងកូរ៉េខាងត្បូង និងស៊ីរី ដែលបានធ្វើឡើងនៅថ្ងៃទី ៧ ខែតុលា ប៉ុន្តែរឿងដែលចម្លែកគឺ Son Heung Min មិនបានធ្វើដំណើរចេញមកពីចក្រភពអង់គ្លេសនោះទេ បែរជាហោះហើរមកទីទីក្រុងប៉ារីសទៅវិញ។
Jisoo សមាជិកក្រុម BLACKPINK ក៏បានត្រលប់មកប្រទេសកូរ៉េវិញនៅថ្ងៃដដែលគឺថ្ងៃទី ៥ ខែតុលា បន្ទាប់ពីបញ្ចប់ការងារបង្ហាញម៉ូដរបស់នាងនៅប៉ារីស។ ព័ត៌មានលម្អិតមួយទៀតដែលរួមចំណែកដល់ពាក្យចចាមអារាមដែលកំពុងបន្តគឺថា Jisoo និង Son Heung Min ត្រូវបានគេមើលឃើញថាបានពាក់“ ខ្សែដៃគូស្នេហ៍” ដែលជាខ្សែដៃត្រូវបានអ្នកគាំទ្រកីឡាបាល់ទាត់ស្គាល់ដោយសារតែ Son Heung Min តែងតែថើបខ្សែដៃរបស់គាត់ជានិច្ចក្នុងពិធីអបអរ បន្ទាប់ពីស៊ុតបាល់បញ្ចូលទី។
រហូតមកដល់ពេលនេះពាក្យចចាមអារាមណាត់ជួបគ្នារវាង Jisoo និង Son Heung Min នៅតែជា“ ពាក្យចចាមអារាម” អ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណេតជាច្រើន នៅតែចាប់អារម្មណ៍នឹងព័ត៌មាននេះ ហើយបានអត្ថាធិប្បាយថា «ឥឡូវនេះមើលទៅពួកគេដូចជាគូស្នេហ៍ ហើយពួកគេមានទំនាក់ទំនងល្អជាមួយគ្នា និងអ្វីៗជាច្រើនទៀត»៕