កីឡាករ Luka Modric បានឈានចូលវ័យ ៣៦ឆ្នាំ ប៉ុន្តែកីឡាករសញ្ជាតិក្រូអាតរូបនេះ នៅតែមានការចាប់អារម្មណ៍ខ្លាំង ហើយនៅតែបន្តការប្រកួតជាមួយក្រុម Real Madrid ។
ក្នុងវ័យ ៣៦ឆ្នាំខ្សែបម្រើរូបនេះ នៅតែត្រូវលេងឱ្យបានទៀងទាត់សម្រាប់ក្រុម Real Madrid ដែលអ្នកផ្សេងទៀតដូចជា Iker Casillas, Raul ឬ Sergio Ramos មិនអាចធ្វើបាន។
Modric ក៏នៅតែអាចបង្ហាញខ្លួនជាមួយនឹងក្រុមជម្រើសជាតិរបស់គាត់ ក្នុងតំណែងជាកីឡាករសំខាន់ម្នាក់ ហើយកំពុងកំណត់គោលដៅនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅប្រទេសកាតា នៅពេលដែលគាត់មានអាយុ ៣៧ ឆ្នាំ៕