ឧប្បត្តិហេតុគួរឱ្យព្រួយបារម្ភសម្រាប់ទាំងបែលហ្ស៊ិក និង Real Madrid ដែលពាក់ព័ន្ធនឹង Eden Hazard បានកើតឡើងនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Nations League រវាងបែលហ្ស៊ិក និងបារាំង កាលពីយប់ថ្ងៃព្រហស្បតិ៍ក្នុងលទ្ធផល ២-៣។
Hazard ត្រូវបានជំនួសដោយ Leandro Trossard ភ្លាមៗ ក្រោយចូលលេងបាន ៧៥នាទី ខណៈដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យរូបគេបន្តលេងទៀតបាន។
ទោះបីជាមិនត្រូវបានលេងរហូតដល់ចប់ក៏ដោយ ប៉ុន្តែ Hazard បានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងតង់ទីមួយ៕