ភ្នំពេញ៖ នេះបើយោងតាមការចេញផ្សាយរបស់អគ្គិសនីកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១នេះ បានអោយដឹងថា អគ្គិសនីកម្ពុជា នឹងសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី២(GS2-F2B) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការភ្ជាប់ខ្នែងបំបែកខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (១)ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ (២)ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ និង សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១២:៣០នាទីថ្ងៃត្រង់។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនី នេះដោយអនុគ្រោះ៕