Camavinga ថា​សិស្ស​ច្បង​ម្នាក់​នេះ ជួយ​ខ្លួន​បាន​ច្រើន​នៅ Real Madrid

0

កីឡាករ Eduardo Camavinga បាន​បង្ហាញ​ថា Karim Benzema បាន​ជួយ​គាត់​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​ថ្មី​របស់​គាត់​នៅ​ឯ​ក្លិប Real Madrid បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​រដូវក្តៅ​របស់​គាត់​ពី Rennes ។

កីឡាករ​សញ្ជាតិ​បារាំង​វ័យ ១៨​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ថា គាត់​ត្រូវ​បាន​ស្វាគមន៍​ដោយ​កីឡាករ​ទាំងអស់​របស់​ក្រុម Real Madrid ប៉ុន្តែ​គាត់​បាន​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​រក្សា​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ជនរួមជាតិ​របស់​គាត់​។

Camavinga បាន​និយាយ​ថា​៖ «​ខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជា​ពិសេស​ជាមួយ Benzema ព្រោះ​ពួក​គាត់​ជា​កីឡាករ​ដែល​មាន​ភាព​រាក់ទាក់​។ ខ្ញុំ​ចង់​និយាយ ខ្ញុំ​ពិតជា​ស្រលាញ់​លី​គ​អេ​ស្ប៉ា​ញ​»៕