Jose Mourinho ផ្តាំ​ទៅ Gareth Southgate ត្រូវធ្វើ​រឿង​ពីរ​យ៉ាងនេះ

0

លោក Jose Mourinho បាន​បង្ហាញ​ភាព​រីករាយ ដែល​ឃើញ​លោក Gareth Southgate បាន​កត់សំគាល់​ពី​ដំបូន្មាន​លើ​កីឡាករ Tammy Abraham របស់​គាត់​។

គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អង់គ្លេស​លោក Gareth Southgate បាន​បន្ថែម​ខ្សែប្រយុទ្ធ Tama Abraham និង​ខ្សែការពារ​ឆ្វេង​របស់​ក្រុម​តោ​ខៀវ Chelsea កីឡាករ Ben Chilwell ទៅ​ក្នុង​ក្រុម​ជម្រើសជាតិ​អង់គ្លេស ក្រោយ​កីឡាករ Reece James រង​របួស​។

ខ្សែការពារ​ស្ដាំ​របស់​អង់គ្លេស James ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​ក្រុម​ដំបូង​របស់ Southgate ប៉ុន្តែ​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​តោ​ខៀវ​លោក Thomas Tuchel បាន​ប្រាប់​ថា ខ្សែការពារ​វ័យ ២១​ឆ្នាំ​រូប​នេះ នឹង​មិន​មាន​វត្ត​មាននៅ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ទល់​នឹង Andorra និង Hungary ឡើយ​។

គួរ​រំលឹក​ថា James បាន​រង​របួស​កជើង​អំឡុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League ជាមួយ​ក្រុម Manchester City នៅ​ចុងខែ​កញ្ញា និង​ខកខាន​ការ​ប្រកួត​ជា​បន្តបន្ទាប់​ទល់​នឹង Juventus និង Southampton ។

ទោះជា​យ៉ាងណា កីឡាករ Chilwell ត្រូវ​បាន​ជំនួស James ដែល​អតីត​មិត្ត​រួម​ក្រុម​របស់​គាត់​នៅ​កីឡដ្ឋាន Stamford Bridge ក៏​ទទួល​បានការ​ហៅ​តាម​ទូរស័ព្ទ​ជា​លើក​ដំបូង ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ ២០២០៕