យោងតាមរបាយការណ៍បានឱ្យដឹងថា ជំនួយការអ្នកចាត់ការទូទៅក្រុមបិសាចក្រហម Manchester United លោក Mikel Phelan ត្រូវបានផ្តល់រង្វាន់ដោយកិច្ចសន្យាថ្មី។
លោក Phelan អាយុ ៥៩ ឆ្នាំបានបម្រើការជាដៃស្តាំរបស់លោក Ole Gunnar Solskjaer ចាប់តាំងពីខែឧសភាឆ្នាំ ២០១៩ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិន័រវេស បន្ទាប់ពីលោកត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅនៅខែធ្នូឆ្នាំ ២០១៨ ។
កិច្ចព្រមព្រៀងមុនរបស់គាត់ នឹងផុតកំណត់នៅឆ្នាំក្រោយ ហើយដូចដែលបានរាយការណ៍ដោយ Daily Mail គាត់ត្រូវបានផ្តល់កិច្ចសន្យា រហូតដល់ចប់រដូវកាល ២០២៣/២៤ ។
ដំណឹងនៃការបន្តកុងត្រាទី ២ របស់គាត់ គឺប្រាកដជានាំមកនូវការជម្រុញដល់លោក Solskjaer ព្រោះគាត់ក៏ត្រូវបានបន្តនៅ Old Trafford រហូតដល់ឆ្នាំ ២០២៤៕