Mbappe បញ្ជាក់​ពី​ការ​ស្នើ​សុំ​ចាក​ចេញពី PSG គឺ​ដើម្បី​…!

0

កីឡាករ Kylian Mbappe បាន​បញ្ជាក់​ថា​គាត់​“ សុំ​ចាកចេញ​” ពី PSG ហើយ​បាន​និយាយ​អំពី​ផែនការ​ផ្ទេរ​របស់​គាត់ ដើម្បី​ចាក​ចេញពី Parc de Princes ។

តារា​ឆ្នើម​វ័យក្មេង​សញ្ជាតិ​បារាំង​រូប​នេះ បាន​សារភាព​ថា គាត់​បាន​សុំ​ចាក​ចេញពី​ក្រុម​ជើងឯក​លី​គ​កំពូល​បារាំង Ligue 1 ចំ​ពេល​មានការ​រំពឹង​ទុក​អំពី​អនាគត​របស់​គាត់​នៅ Los Blancos​។

Mbappe បាន​និយាយ​ថា គាត់​បាន​ផ្តល់​ការ​ជួន​ដំណឹង​ជា​ច្រើន​ដង​ហើយ​ដល់ PSG អំពី​បំណងប្រាថ្នា​របស់​គាត់ ក្នុង​ការ​ចាកចេញ ហើយ​ក្លឹ​ប​បាន​ធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​រស់នៅ​ដូច​ជា​ចោរ​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ស្ថានីយ៍​វិទ្យុ​បារាំង RMC Sport ដែល​នឹង​ចាក់​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ ខ្សែប្រយុទ្ធ​វ័យក្មេង​រូប​នេះ​បាន​និយាយ​ថា គាត់​បាន​ព្យាយាម​ចាកចេញ ដើម្បី​ធានា​ថា PSG នឹង​ទទួល​បាន​ប្រាក់​ចំពោះ​ការ​ផ្ទេរ ជា​ជាង​ការ​ចាកចេញ​ដោយ​តម្លៃ​ខ្លួន​។

យ៉ាងណាមិញ គ្មាន​អ្វី​ក្រៅពី​សរសើរ​ក្លឹ​ប​របស់​ខ្លួន​ដែរ ហើយ​និយាយ​ថា​“ ខ្ញុំ​សុំ​ចាកចេញ ព្រោះ​ចាប់ពី​ពេល​នេះ​ទៅ ខ្ញុំ​មិន​ចង់​បន្ត​ទៀត​ទេ ខ្ញុំ​ចង់ឱ្យ​ក្លឹ​បទ​ទួល​បាន​ថ្លៃ​ផ្ទេរ ដើម្បី​ឱ្យ​ពួក​គេ​អាច​ជំនួស​កន្លែង​ដែល​មានគុណ​ភាព​”៕