Sir Alex ឆ្លើយ​តប​ពាក្យ​នេះ​ទៅ​កាន់ Khabib ជុំវិញ​រឿង Ronaldo

0

លោកគ្រូ​តា​លោក Sir Alex Ferguson បាន​បង្ហាញ​ការ​មិន​ពេញចិត្ត ជុំវិញ​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ចំពោះ​ការ​ប្រកួត​ទល់​នឹង​ក្លឹ​ប Everton កាលពី​ល្ងាច​ថ្ងៃ​សៅរ៍ ដែល​នាំ​ឲ្យ Man Utd លេង​បាន​ត្រឹ​ស្មើ ១-១ នៅ​ទឹកដី​ខ្លួនឯង​។

កំឡុង​ការ​ជជែក​ជាមួយ​អតីត​តារា​ឆ្នើម UFC លោក Khabib Nurmagomedov ដែល​បាន​មក​ទស្សនា​នៅ​ឯ​កីឡដ្ឋាន Old Trafford សម្រាប់ Sir Alex បាន​និយាយ​ថា​ប្រកួត​បែប​ហ្នឹង គ្រូ​គួរតែ​ដាក់​ឲ្យ Cristiano Ronaldo លេង​ជម្រើស​ដំបូង​។

Khabib បាន​ចេញ​វី​ដេ​អូ​និយាយ​ថា​៖ “​កីឡាករ​វ័យក្មេង​ទាំងនេះ​របស់ Man Utd ពិតជា​ធ្វើ​បាន​ល្អ ពួក​គេ​បាន​បង្ហាញ​ទេព​កោសល្យ​របស់​គេ​យ៉ាង​ពិតប្រាកដ​”​។

យ៉ាងណាមិញ​លោក Sir Alex បាន​ឆ្លើយ​មក​វិញ​ថា​៖ “​អាច​ថា​បែប​ហ្នឹង តែ​ខ្ញុំ​គិត​ថា​ពេល​ពួក​គេ​ឃើញ Ronaldo មិន​ចូល​លេង​ទេ​”​។ Khabib តប​ថា​មក​វិញទៀត​ថា​៖ “​ហ្នឹងហើយ តែ Ronaldo គាត់​មក​ចូល​លេង​នៅ​តង់​ទី​ពីរ​ទេតើ​”​។ ស្រាប់តែ Ferguson ដាក់​មួយ​ម៉ាត់​ដ៏​មាន​ន័យ​ចុង​ក្រោយ​ថា​៖ “​ខ្ញុំ​យល់ Ole គួរតែ​ដាក់​កីឡាករ​ល្អ​បំផុត​នៅ​ជម្រើស​ដំបូង​ជា​និច្ច​”​។ សំដៅ​ទៅ​ការ​ចង់​ឲ្យ​ដាក់ Ronaldo លេង​ជម្រើស ១១ នាក់​នៅ​ថ្ងៃ​ប៉ះ Everton​។

បញ្ជាក់​ផង​ដែរ​ថា Cristiano Ronaldo នៅ​រដូវ​កាល ២០២១/២២ បាន​បង្ហាញខ្លួន ៦ ប្រកួត រកបាន ៥​គ្រាប់​ឲ្យ Man Utd​។ ថ្វិ​បើ​មាន​មតិ​ខ្លះ​បង្ហាញ​ការ​មិន​ពេញចិត្ត និង​រិះគន់​ថា CR7 ជាដើម​ចមនាំ ឲ្យ United ធ្លាក់​ទម្រង់​លេង តែ​សម្រាប់​គ្រូ​តា​លោក Sir Alex ហាក់​នៅ​តែ​ឈរ​ខាង​កីឡាករ​ព័រ​ទុ​យ​ហ្គា​ល់​ជា​និច្ច​៕