ក្លិបយក្សបារាំង Paris Saint-Germain បានរងបរាជ័យជាលើកទី ១ របស់ពួកគេក្នុងរដូវកាលនេះ កាលពីចុងសប្តាហ៍មុន ដោយបានចាញ់ក្រុម Rennes ២-០ ក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1។
ហើយអ្វីដែលគួរឱ្យព្រួយបារម្ភបំផុតសម្រាប់ក្រុមរបស់លោក Mauricio Pochettino គឺពួកគេមិនអាចគ្រប់គ្រងបាល់បានល្អ បើទោះបីមានជម្រើស១១នាក់ដំបូងរួមមាន Neymar, Kylian Mbappe និង Lionel Messi ក៏ដោយ។
ទន្ទឹមនឹងនេះដែរ Neymar មានការរិះគន់ច្រើនជាង ដោយសារព័ត៌មានបារាំង L’Equipe ចុះផ្សាយថា ខ្សែប្រយុទ្ធប្រេស៊ីល គឺនៅតែដដែលដូចរដូវដែលគេនៅជាមួយ Barcelona កាលពី ៥ ឬ ៦ ឆ្នាំមុន។
ម្យ៉ាងវិញទៀត Le Parisien ក៏បានរិះគន់ទៅលើអតីតខ្សែប្រយុទ្ធក្រុមបាសេឡូណាផងដែរ ដោយចោទថារូបគេ“ ខ្ជះខ្ជាយបច្ចេកទេស” និង“ ខ្វះភាពជាក់លាក់” ។
គួរជម្រាបថា Neymar រកបានតែ ២ គ្រាប់ប៉ុណ្ណោះក្នុងចំណោម ៤១ លើកចុងក្រោយរបស់គេលើការរកគ្រាប់បាល់ ហើយគេនៅមិនមានពេលវេលាល្អបំផុតនៅលើទីលានទេ ខណៈប្រព័ន្ធផ្សព្វផ្សាយបារាំងកំពុងវាយប្រហារយ៉ាងចាស់ដៃលើទម្រង់លេងរបស់គេ៕
សូមទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=ES-Ir5xtO6Q