លោក Ole Gunnar Solskjaer ជឿជាក់ថា លោកបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការដាក់ Cristiano Ronaldo ទៅជាកីឡាករបម្រុង បើទោះបីជាក្រុមបិសាចក្រហម Manchester United បានត្រឹមស្មើជាមួយក្រុម Everton ១-១ ក៏ដោយ។
គួររំលឹកថា Ronaldo បានស៊ុតបាល់បញ្ចូលទីគ្រាប់ជ័យជម្នះយ៉ាងអស្ចារ្យទល់នឹងក្រុម Villarreal ក្នុងការប្រកួតក្របខ័ណ្ឌ Champions League កាលពីយប់ថ្ងៃពុធ ប៉ុន្តែបានចាប់ផ្តើមជាកីឡាករបម្រុងកាលពីថ្ងៃសៅរ៍។
Edinson Cavani ត្រូវបានទទួលភារកិច្ចនេះ ដឹកនាំក្រុមបិសាចក្រហម ជំនួសកីឡាករ Anthony Martial ខណៈដែលក្រុមរបស់លោក Solskjaer មិនទទួលបានជ័យជំនះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ២លើកជាប់ៗគ្នា។
បន្ទាប់ពីការចាញ់ ១-០ ក្នុងផ្ទះខ្លួនឯង ជាមួយ Aston Villa កាលពីចុងសប្តាហ៍មុន ក្រុមបិសាចក្រហមមានការខកចិត្តជាថ្មីម្តងទៀត នៅលើទឹកដីខ្លួនឯង ដែលធ្វើឱ្យ Everton ទទួលបាន ១ ពិន្ទុ។
ទោះបីជា Man United បានបាត់បង់ពិន្ទុសម្រាប់ការប្រកួតលីក ២លើកជាប់ៗគ្នាក៏ដោយ ពួកគេនៅតែប្រមូលបាន ៤ ពិន្ទុបន្ថែម ពីការប្រកួតបើកឆាក ៧ លើករបស់ពួកគេ៕