លោក Jurgen Klopp បានបង្ហាញថា“ ៩៩ ភាគរយ” នៃកីឡាកររបស់ Liverpool ត្រូវបានចាក់វ៉ាក់សាំងប្រឆាំងនឹង កូវីដ-១៩ ហើយ។
នៅក្នុងសុន្ទរកថាមួយ នៅមុនពេលការប្រកួតក្របខ័ណ្ឌ Premier League របស់ហង្សក្រហមជាមួយក្រុម Manchester City លោក Klopp បានពិភាក្សាអំពីបញ្ហាបច្ចុប្បន្ន ជុំវិញការចាក់វ៉ាក់សាំងនៅក្នុងក្រុមបាល់ទាត់។
Klopp និយាយថា“ ខ្ញុំគិតថា ខ្ញុំអាចនិយាយបានថាយើងបានចាក់វ៉ាក់សាំង ៩៩% ហើយ។ ខ្ញុំមិនចាំបាច់បញ្ចុះបញ្ចូលកីឡាករទេ វាជាការសម្រេចចិត្តពីក្រុម។ ខ្ញុំមិនអាចចាំនិយាយជាមួយកីឡាករ ឬពន្យល់ពីមូលហេតុដែលគាត់គួរនិយាយនោះទេ។ ព្រោះខ្ញុំមិនមែនជាវេជ្ជបណ្ឌិតទេ។
លោកបន្តថា“ សម្រាប់ខ្ញុំ ខ្ញុំមិនយកវ៉ាក់សាំងការពារខ្លួនខ្ញុំទេ ខ្ញុំយកវាដើម្បីការពារមនុស្សដែលនៅជុំវិញខ្ញុំ។ ហើយខ្ញុំមិនយល់ថា នោះជាការរឹតត្បិតសេរីភាពនោះទេ។ ច្បាប់មិនត្រូវបានអនុញ្ញាតឱ្យផឹកស្រា និងបើកបរនោះ គឺជាការរឹតត្បិតសេរីភាពផងដែរ។ ប៉ុន្តែយើងនៅតែទទួលយកវាបាន”។
នៅសប្តាហ៍នេះ ថាមានតែក្លឹបចំនួន ៧ ប៉ុណ្ណោះនៅក្របខ័ណ្ឌ Premier League ដែលមានកីឡាករច្រើនជាង ៥០% មិនទាន់ត្រូវបានការអនុលោមតាម គោលការណ៍ កូវីដ-១៩” ។
ទោះយ៉ាងណា កីឡាករនឹងមិនត្រូវបានអនុញ្ញាតឱ្យត្រលប់ទៅផ្ទះរបស់ពួកគេវិញរយៈពេល ១០ ថ្ងៃទេ ផ្ទុយទៅវិញស្នាក់នៅក្នុងសណ្ឋាគារដែលពួកគេជ្រើសរើស។ បើនិយាយពីក្រុមហង្សក្រហមវិញ កីឡាករដែលរងផលប៉ះពាល់រួមមានកីឡាករប្រេស៊ីល Fabinho និង Alisson Becker, ខ្សែការពារឆ្វេងក្រិក Kostas Tsimikas និងកីឡាករសេណេហ្គាល់ Sadio Mane៕