Sergio Ramos អតីតប្រធានក្រុម Real Madrid មិនទាន់បានបង្ហាញខ្លួនជាផ្លូវការនៅ Paris Saint-Germain ហើយត្រូវបានគេរំពឹងថាខ្សែការពាររូបនេះនឹងបង្ហាញខ្លួននៅថ្ងៃទី ១៥ ខែតុលាក្នុងការប្រកួតទល់នឹង Angers ។
ខ្សែការពារកណ្តាលសញ្ជាតិអេស្ប៉ាញរូបនេះបានចាកចេញពី Los Blancos កាលពីរដូវក្តៅមុន ដើម្បីចូលរួមជាមួយក្លឹបនៅក្របខ័ណ្ឌ Ligue 1 ដោយគ្មានតម្លៃផ្ទេរ ប៉ុន្តែបញ្ហាររបួសបានធ្វើឱ្យរាំងស្ទះរូបគេ និងបានរារាំងគាត់មិនឱ្យរីករាយជាមួយពេលវេលាលេងជាមួយក្រុមថ្មីរបស់គាត់។
បញ្ជាក់ផងដែរថា ការប្រកួតផ្លូវការចុងក្រោយរបស់ Ramos បានធ្វើឡើងនៅថ្ងៃទី ៥ ខែឧសភា ក្នុងការបរាជ័យ ២-០ របស់ក្រុម Real Madrid ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League របស់ពួកគេទល់នឹងក្រុមតោខៀវ Chelsea ដែលបានផ្តួលក្រុម Los Blancos ដើម្បីឆ្ពោះទៅរកពានរង្វាន់នេះ៕