កីឡាករ Harvey Elliott បានបង្ហោះនៅលើ Instagram អំពីការស្តារបញ្ហារបួសរបស់គេ បន្ទាប់ពីការវះកាត់ដោយជោគជ័យលើឆ្អឹងកជើង ដែលបានបាក់ក្នុងការប្រកួតលីគ។
ខ្សែបម្រើវ័យ ១៨ ឆ្នាំរូបនេះ ទើបតែបានចូលលេងនៅក្នុងក្រុមហង្សក្រហម ដែលដឹកនាំដោយលោក Jurgen Klopp ដែលបានប៉ះទង្គិចគ្នាដ៏គួរឲ្យរន្ធត់ ក្នុងការប្រកួតជាមួយ Pascal Struijk របស់ Leeds ។
ក្នុងនោះដែរ ខ្សែការពារ Leeds United ត្រូវបានទទួលកាតក្រហមបណ្តេញចេញភ្លាមៗ ខណៈដែល Elliott បានគេសែងចេញទាំងទឹកភ្នែក៕