Klopp៖ ព្រមាន​កីឡាករ​ក្នុង​ក្រុម ឲ្យ​ត្រៀម​ទប់ទល់​ជាមួយ​ក្រុម​ខ្លាំង​មួយ​នេះ

0

លោក Jurgen Klopp បាន​ព្រមាន​ដល់​កីឡាករ Liverpool របស់​ខ្លួន​ថា ក្រុម Manchester City នឹង​មក​ដល់​កីឡដ្ឋាន Anfield នៅ​ថ្ងៃ​សៅរ៍​នេះ បន្ទាប់​ពី​ការ​ប្រកួត​ដ៏​អស្ចារ្យ​របស់​ពួក​គេ​ទល់​នឹង​ក្រុម Paris Saint-Germain នៅ​ពាក់កណ្តាល​ស​ប្តា​ហ៍​។

ក្រុម​របស់​លោក Pep Guardiola ត្រូវ​បាន​បរាជ័យ​នៅ​ទី​ក្រុងប៉ារីស ទល់​នឹង​ក្រុម​របស់​លោក Mauricio Pochettino ក្នុង​ក្របខ័ណ្ឌ Champions League ប៉ុន្តែ​លោក Klopp បាន​បញ្ជាក់​ថា​ទម្រង់​លេង​របស់​ក្រុម​នៅ​ក្របខ័ណ្ឌ Premier League គឺ​មិន​មាន​បញ្ហា​ឡើយ​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការ​ប្រកួត​របស់​លោក​កាលពី​ថ្ងៃ​សុក្រ លោក Klopp បាន​និយាយ​ថា​៖“ Manchester City គឺជា​ក្រុមបាល់ទាត់​ដ៏​ឆ្នើម​មួយ​។ ខ្ញុំ​បានឃើញ​ការ​ប្រកួត ហើយ​វា​ជា​ការ​ប្រកួត​បាល់ទាត់​ល្អ​មែនទែន Man City លេង​បាន​ល្អ ខ្ញុំ​សូម​និយាយ​ដូចនេះ​”៕