Ronaldo ស៊ុតចូលទីយក៣ពិន្ទុពី Villarreal ឱ្យ Man Utd ទាំងប្រផិតប្រផើយ (មានវីដេអូ)

0

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo រកគ្រាប់បាល់ជ័យជម្នះសម្រាប់ Manchester United នៅចុងម៉ោង វាយបកយកឈ្នះ Villarrreal ក្នុងការប្រកួតវគ្គចែកពូល UEFA Champions League ជុំទី២។

ក្នុងការប្រកួតនៅទឹកដី Old Trafford ក្រុមភ្ញៀវ Villarreal មានឱកាសរកគ្រាប់នាំមុខ ដោយខ្សែប្រយុទ្ធ Paco Alcacer ក្រោយចាប់ផ្ដើមតង់ទី២បាន៨នាទី ប៉ុន្ដែត្រូវបានតាមស្មើវិញដោយ ខ្សែការពារ Alex Telles របស់ Man Utd។

Ronaldo បានស៊ុតបញ្ចូលទីគ្រាប់បាល់ដ៏មានតម្លៃ ឱ្យក្រុមរបស់លោក Ole Gunnar Solskjaer ទទួលបាន៣ពិន្ទុដំបូងនៅក្នុងពូល F បន្ទាប់ពីចាញ់ Young Boys ២-១ កាលពីប្រកួតបើកឆាក។

បច្ចុប្បន្ន Man Utd ឈរនៅលេខ៣ក្នុងតារាងនៃពូល F មាន៣ពិន្ទុ តាមពីក្រោយ Atalanta និង Young Boys ខណៈក្រុមការពារតំណែងជើងឯក Europa League, Villarreal ទើបមានតែមួយពិន្ទុប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=0nDgMj75Xh8