ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ជ្រាបថា ករណីដែលបងប្អូនធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយសង្ស័យថាបានឆ្លងជំងឺកូវីដ-១៩ ដោយមានអាការៈមិនស្រួលខ្លួនដូចជា ក្តៅខ្លួនលើសពី ៣៧,៥ អង្សាសេ មានក្អកផ្តាសាយ ឬមានស្លេស្ម …។ល។ ត្រូវប្រញាប់រួសរាន់ទៅផ្តល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ នៅទីតាំងចំនួន២(ពីរ) ដែលរដ្ឋបាលខេត្តបានរៀបចំ រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង) គឺទីតាំងទី១ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទីតាំងទី២ នៅវេទិកា ៧មករា ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕