បរទេស៖ នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីទាបភ្លឺថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ រវាង Benfica ជាមួយនឹងក្លឹបអ្នកមានបុណ្យ Barcelona ដោយបញ្ចប់ក្នុងលទ្ធផល Benfica យកឈ្នះ ៣ទល់០។
គ្រាប់ទី១របស់ Benfica រកបាននៅនាទីទី៣ ដោយកីឡាករ Darwin Nunez ។ ចំណែកគ្រាប់ទី២ រកបានដោយ Rafa Silva នៅនាទី ៦៩ ខណៈគ្រាប់ជ័យជំនៈ គឺរកបានដោយ Benfica នៅនាទី៧៩ ដែលជាបាល់ ពិន័យ ១១ម៉ែត្រ។ ក្នងនោះដែរ កីឡាករ Eric Garcia របស់ Barcelona ត្រូវពិន័យកាត់ក្រហមនៅនាទី៨៧។
សរុបការប្រកួត ២ប្រកួតរបស់ Barcelona គឺចាញ់ទាំង២ មិនទាន់មានពិន្ទុ និងស្ថិតនៅបាត់តារាងពូល E៕