ដេប៉ូលក់ប្រេងឥន្ធនៈចំនួន ១១ទីតាំងផ្សេងទៀត ត្រូវបានមន្ត្រីក.ប.ប. រកឃេីញថាប្រកបអាជីវកម្មមិនសុចរិត ខណៈពេលដែលកំពុងចុះត្រួតពិនិត្យតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈនានាក្នុងភូមិសាស្ត្រខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ។ ក្រោយពីបានរកឃេីញភាពមិនអនុលោមលេីដេប៉ូទាំង ១១ខាងលេី មន្ត្រីជំនាញបានធ្វេីការពិន័យ និងណែនាំឱ្យម្ចាស់អាជីវកម្មឈប់ប្រព្រឹត្តល្មេីសនឹងច្បាប់ដែលធ្វេីឱ្យខាតបង់ដល់ប្រជាពលរដ្ឋ៕


ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF