ក្រុមរបស់លោក Tuchel នឹងមិនមានកីឡាករសំខាន់របស់ក្រុមតោខៀវ Chelsea ចំនួន ៤ នាក់សម្រាប់ការប្រកួតក្របខ័ណ្ឌ Champions League នៅក្នុងជំនួបជាមួយក្រុម Juventus ហើយបានបញ្ជាក់ថា N’Golo Kante បានវិជ្ជមានកូវីដ-១៩។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ វ័យ ៤៨ឆ្នាំរូបនេះបានបញ្ជាក់ថា Christian Pulisic និង Mason Mount ក៏ដូចជា Reece James នឹងត្រូវខកខានដំណើរទៅកាន់ទឹកដី Allianz Stadium ដោយសារមានរបួស ហើយពួកគេក៏នឹងមិនមានវត្តមានក្នុងជំនួបជាមួយ Southampton នៅថ្ងៃសៅរ៍ ក្នុងក្របខ័ណ្ឌ Premier League ផងដែរ។
លោក Tuchel បាននិយាយថា“ Christian, Reece, Mason បានធូរស្រាលពីរបួស ហើយរបួសរបស់ Reece នៅតែមានការឈឺចាប់” ហើយយើងរំពឹងថា យ៉ាងតិចមួយសប្តាហ៍ទៀត ទើបពួកគេអាចបង្ហាញខ្លួនបាន៕