បរទេស៖ នៅក្នុងការប្រកួតរវាង PSG និង Man City យប់មិញ ដែល PSG បានយកឈ្នះក្នុងលទ្ធផល ២ទល់០។ មានរឿងភ្ញាក់ផ្អើលមួយ បានកើតឡើង ដែលធ្វើអោយអ្នកនិយមមើលបាល់ទាត់ទូទាំងពិភពលោក ស្មានមិនដល់ គឺ Messi បានដាក់ខ្លួនមកដេកធ្វើជារនាំងការពារបាល់ Free Kick។
ជាមួយគ្នានេះដែរ ក្នុងប្រកួតនេះ Messi គឺអាចស្វែងរកបាន នៅគ្រាប់បាល់ដំបូងរបស់ខ្លួន ដែលស៊ុតបញ្ចូលទីនៅនាទី ៧៤៕

