Solskjaer ថា​ខ្សែប្រយុទ្ធ​រូប​នេះ អាច​លេង​បាន​រហូត​ដល់​អាយុ ៤០​ឆ្នាំ

0

អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer ជឿជាក់​ថា Cristiano Ronaldo អាច​លេង​នៅ​កម្រិត​កំពូល​រហូត​ដល់​អាយុ ៤០ ឆ្នាំ​។

Ronaldo បាន​ចាប់ផ្តើម​ប្រកប​អាជីព​ជា​លើក​ទី ២ របស់​គេ​នៅ​ក្រុម Man United ដោយ​ស៊ុត​បញ្ចូល​ទី​បាន ៤ គ្រាប់​ក្នុង​ការ​ប្រកួត ៣ លើក​ដំបូង​របស់​គេ​នៅ Old Trafford​។

ថ្វីបើ Ronaldo នឹង​មាន​អាយុ ៣៧ ឆ្នាំ​នៅ​ក្នុង​ខែកុម្ភៈ​ក៏​ដោយ ប៉ុន្តែ​លោក Solskjaer បាន​និយាយ​ថា​តារា​ព័រ​ទុ​យ​ហ្កា​ល់​រូប​នេះ បាន​រក្សា​រាង​ស្អាត​ដូច​រូបគេ​បែប​នេះ នឹង​អាច​បន្ត​លេង​បាន​ច្រើន​ឆ្នាំ​ទៀត​៕