ត្រឹម​ម៉ោង​៣​នេះ យក​សំណាក​បាន​ចំនួន ១០០​វត្ត​ហើយ​!!

0

ភ្នំពេញ​៖ បើ​គិត​ត្រឹម​ម៉ោង​៣​រសៀល ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា បានអោយ​ដឹង​ថា ក្រុម​គ្រូពេទ្យ​បាន​យក​សំណាក​ជិត ១០០​វត្ត​ហើយ ដែល​វត្ត​សរុប​នៅ​ក្នុង​ក្រុងភ្នំពេញ មាន​ប្រមាណ ១៥០​វត្ត​។

នៅ​ក្នុង​ប្រតិបត្តិការ ក្រុម​គ្រូពេទ្យ​ដែល​ចុះ​យក​សំណាក​មាន ក្រុម​គ្រូពេទ្យ​ធីតា និង​ក្រុម​គ្រូពេទ្យ​របស់​ក្រសួងសុខាភិបាល​។ ចំពោះ​លទ្ធផល​នៃ​ការ​យក​សំណាក​នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ នៅ​រង់ចាំ​ការ​ប្រជុំ​បុក​សរុប​សិន​។ នៅ​ពេល​នេះ​ក្រុម​គ្រូពេទ្យ​កំពុង​បន្ត​យុទ្ធនាការ​យក​សំណាក​តាម​វត្ត​ដែល​នៅ​សល់ ដែល​អាច​នឹង​បញ្ចប់​នៅ​ថ្ងៃនេះ​តែ​ម្តង​។ នៅ​ក្នុង​ប្រតិបត្តិ​ការណ៍​ធ្វើតេស្ត​នេះ គឺ​ក្រុម​គ្រូពេទ្យ​បាន​ប្រើប្រាស់​នៅ​ឧបករណ៍​តេស្ត​រហ័ស​៕