អតីត​គ្រូបង្វឹក Spurs ជឿជាក់​ថា Ronaldo នឹង​ក្លាយជា​គ្រូបង្វឹក​នៅ Man Utd (មានវីដេអូ)

0

Cristiano Ronaldo បាន​ស៊ុត​បាល់​បញ្ចូល​ទី ៤ គ្រាប់​ក្នុង ៣ ប្រកួត​ចាប់តាំងពី​ការ​វិល​ត្រឡប់​មក​កាន់​ក្លឹ​ប Manchester United វិញ​។ ខណៈ​ពេល​ដែល​អ្នកគាំទ្រ និង​អ្នកជំនាញ​បាន​ចាប់អារម្មណ៍​ពី​ទម្រង់​លេង​របស់​គាត់​នៅ​លើ​ទីលាន ព្រមទាំង​សកម្មភាព​ក្រៅ​ទីលាន​របស់​គាត់ ហើយ​វា​កំពុង​តែ​ក្លាយជា​ប្រធានបទ​ដែល​ចាប់អារម្មណ៍​បំផុត​។

អតីត​គ្រូបង្វឹក​ក្រុម Tottenham លោក Tim Sherwood បាន​ធ្វើការ​អះអាង​ខ្លះ​អំពី​អនាគត​របស់ Cristiano Ronaldo នៅ Manchester United ។ ដោយ​ពន្យល់​ថា Ronaldo មានគុណ​សម្បត្តិ​ជា​គ្រូបង្វឹក លោក Sherwood បាន​និយាយ​ថា​៖ «​យើង​បានឃើញ​រួច​មក​ហើយ​អំពី​ចរិតលក្ខណៈ​របស់​គាត់​នៅ​លើ​ឆាក​អន្តរជាតិ ឧទាហរណ៍​នៅ​ក្នុង​ការ​ប្រកួត​ពាន​អឺរ៉ុប ដូច​ជា​ការ​ឈរ​បញ្ជារ​ពី​ខាងក្រៅ​។ គាត់​ដឹង​ថា​វា​ចាំបាច់​ប៉ុណ្ណា ហើយ​គាត់​មាន​អារម្មណ៍​ថា​គាត់​ត្រូវ​តែ​នៅ​ជាមួយ​គ្រូបង្វឹក និង​ផ្តល់​ការ​ណែនាំ​»​។

ផ្អែកលើវីដេអូខាងលើនេះ លោក Sherwood ក៏​បាន​ធ្វើការ​ព្យាករណ៍​យ៉ាង​ក្លាហាន អំពី​ការ​ចាកចេញ​របស់​លោក Ole Gunnar Solskjaer ពី​ក្រុម​បិសាច​ក្រហម Manchester United ផង​ដែរ​។ លោក Sherwood បាន​បន្ថែម​ថា​៖ «Cristiano Ronaldo អាច​ជា​អ្នក​ជំនួស​តំណែង​លោក Solskjaer នា​ពេល​ណា​គត​»​។ «CR7 អាច​នឹង​ក្លាយជា​គ្រូបង្វឹក ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​។ ខ្ញុំ​ជឿជាក់​ថា​គាត់​នឹង​ក្លាយជា​គ្រូបង្វឹក​របស់​ក្រុម​បិសាច​ក្រហម​ក្នុង​រយៈពេល ១៨ ខែ​។ ប្រសិនបើ United ឈ្នះ​ពាន Premier League, Champions League ឬ FA Cup នោះ Solskjaer នឹង​បន្ត​។ ប្រសិនបើ​រឿង​នោះ​មិនកើត​ឡើង ខ្ញុំ​គិត​ថា​ពួក​គេ​មាន​គ្រូបង្វឹក​ម្នាក់​នៅ​ទីនោះ ដើម្បី​រៀបចំ​»៕