ភ្នំពេញ៖ បន្ទាប់ពីមានការផ្ទុះកូវីដ១៩ នៅតាមទីវត្តអារាម នៅក្នុងពេលកាន់បិណ្ឌទី១ និងទី២ កន្លងមកនេះ។ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាកពីព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត និងអ្នកស្នាក់នៅតាមវត្តអារាមទូទាំងរាជធានីភ្នំពេញ។
ក្នុងសកម្មភាពចុះយកសំណាកនេះ គឺបានជិត ៤ពាន់អង្គ/នាក់ ប្រមាណ ៨០វត្ត។ ក្នុងនោះ ក៏បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ផងដែរ ប៉ុន្តែមានចំនួន តិចតួចប៉ុណ្ណោះ៕
ប្រភព៖ Narith Khmer